ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម»

(កំពង់ចាម) :ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ៖ «កំពង់ចាមយើង ធ្វើបាន និងសូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម ទទួលបានជ័យលាភីជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៥» ។ ការថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញសំណេះសំណាល និងលើកទឹកចិត្ត ដល់គណកម្មការ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះខេតកំពង់ចាម នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ បន្ទាប់ពីក្រុមបាល់ទាត់នេះ បានទទួលជ័យលាភី ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៥» នាពេលកន្លងទៅនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេស ក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រហូតទទួលបានភាជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) ។

ទន្ទឹមនឹងការកោតសរសើរនេះដែរ ឯកឧត្តម អភិបាល បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់គណៈកម្មការ គ្រូបង្វឹក និងកីឡាករចំនួន ៥លានរៀល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *