(កំពង់ចាម) ៖ លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខាសមាគមនារី តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
សូមបញ្ជាក់ថា វីរ:កងទ័ពទាំង ៣រូប រួមមាន ៖ លោក ពៅ សុខា កងការពារព្រំដែននៅតំបន់អូរស្មាច់ , លោក ស្វាយ ចាន់ថា កងពលធំលេខ២១ នៅប្រសាទតាក្របី រងគ្រោះដោយត្រូវផ្សែងពុល, លោក អ៊ុំ ប៊ុនធឿន អង្គភាពកងពលលេខ២ ពុលផ្សែងរថក្រោះយូរថ្ងៃធ្វើឲ្យអស់កម្លាំង។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាល ដល់វីរៈកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅសមរភូមិវិញ៕

