(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានឧបត្ថម្ភថវិកាចំនួន $១០,០០០ (ដប់ពាន់ដុល្លារអាមេរិកគត់ អង្ករ ចំនួន ១០តោន ទឹកបរិសុទ្ធ ១.៥លីត្រ ចំនួន ៣.០០០កេស និងភេសជ្ជៈ krud Ice ចំនួន ១.០០០កេស ក្នុង “មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ” ដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីការឈ្លានពានរបស់សត្រូវ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
រដ្ឋបាលខេត្ត សូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងសហការី សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🙏🙏🙏🙏

