ឯកឧត្តម សួន សុម៉ាលីន អញ្ជើញ​ចូលរួម​អមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូ «ព្រៃតាទក-តំបន់៥៧៨» នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូ «ព្រៃតាទក-តំបន់៥៧៨» ស្ថិតក្នុងភូមិសាស្ត្រឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី​០១  ខែវិច្ឆិកា ឆ្នាំ២០២៦នេះ

ការចុះពិនិត្យទីតាំងនាពេលនេះ គឺដើម្បីត្រៀមដំណើរការសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា ដែលស្គាល់ថាជា «តំបន់ព្រៃតាទក ឬតំបន់៥៧៨»។

ការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នេះ ធ្វើឡើងក្នុងបុព្វហេតុ និងគោលបំណងសំខាន់ៗពីរ៖ ១. រំលឹកដល់ចលនាតស៊ូប្រវត្តិសាស្ត្រ៖ ដើម្បីរំលឹកដល់ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ប្រជាជន និងយុទ្ធមិត្តភូមិភាគបូព៌ា ដែលបានភៀសខ្លួន និងរត់ចូលតំបន់ព្រៃតាទក ដើម្បីកសាង និងបង្កើតរចនាសម្ព័ន្ធចាត់តាំងកម្លាំងតស៊ូ ចាប់ពីចុងខែឧសភា ឆ្នាំ១៩៧៨ រហូតដល់ខែមករា ឆ្នាំ១៩៧៩។ ២. រំលឹកដល់ការលះបង់ និងវីរភាព៖ ដើម្បីរំលឹក និងសម្តែងនូវការដឹងគុណចំពោះវីរភាព ស្នាដៃ និងការលះបង់ដ៏ធំធេងរបស់ប្រជាជន យុទ្ធមិត្ត និងថ្នាក់ដឹកនាំ ក្នុងដំណើរការតស៊ូប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍ និងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *