អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ ដង្ហែវេរប្រគេនព្រះសង្ឃចំនួន ៥ វត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង, ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។

អង្គកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ នឹងដង្ហែទៅកាន់វត្តចំនួន ៥ រួមមាន៖
វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, វត្តចតុទិស ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល, វត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង, វត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង, វត្តភ្នំព្រះ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *