អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត បុណ្យកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ ដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ៥វត្ត

(រាជធានីភ្នំពេញ)​: រសៀលថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត បុណ្យកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ៥វត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលប្រារព្ធធ្វើនៅដឺព្រីមៀសេនធ័រសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អង្គកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ នឹងដង្ហែទៅកាន់វត្ត ចំនួន ៥ រួមមាន ៖ វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វត្តចតុទិស ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល វត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង វត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងវត្តភ្នំព្រះ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពិធីនេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់: ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រសួងមហាផ្ទៃ ព្រមទាំងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតឆ្ងាយជាច្រើនរូបផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *