អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្របខណ្ឌទូទាំងខេត្ត

ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្របខណ្ឌទូទាំងខេត្តពោធិ៍សាត។

ពិធីនេះ ក៏មានការចូលរួម ពីលោកអភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស មកពីសាលាបឋមសិក្សាពោធិ៍សាត់ អនុ និងវិទ្យាល័យពោធិ៍សាត់ ប្រមាណជិត៣ពាន់នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *