(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញដឹកនាំគណៈអភិបាលខេត្តកំពង់ចាម និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លី ណៃស្រ៊ន់ ដែលត្រូវជាឧត្តមភរិយារបស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃ អង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ ៤រោច ខែ មិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ក្នុងជន្មាយុ ៨៣ ឆ្នាំ វេលាម៉ោង៣៖០៦នាទី ទៀបភ្លឺ ដោយជរាពាធ នៅគេហដ្ឋាន ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ទល់មុខសួនក្រញូង)។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុម គ្រួសារ សាច់ញាតិទាំងអស់ នៃសព និងសូមសម្តែង នូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា លី ណៃស្រ៊ន់ និងសូមវិញ្ញាណក្ខន្ធលោកជំទាវ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

