មន្ទីរព័ត៌មានខេត្តព្រៃវែង បើកយុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២

ខេត្តព្រៃវែង: ដើម្បីលើកកម្ពស់ការយល់ដឹង និងការគិតគូរប្រកបដោយការពិចារណាចំពោះព័ត៌មាននៅលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកម្មវិធីយុទ្ធនាការផ្សព្វផ្សាយនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ យ៉ាងផុសផុល នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង។

​កម្មវិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ ថ្នាក់ដឹកនាំ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអ្នកសារព័ត៌មានទាំងរដ្ឋនិងឯកជន និងបងប្អូនអ្នកផលិតមាតិកា (Content Creators) ផងដែរ។

​យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងការយល់ដឹងដល់យុវជនជំនាន់ក្រោយ ក៏ដូចជាសាធារណជនទូទៅ ឱ្យចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងសម្រេចចិត្តចែករំលែកបន្ត ដែលអាចជួយទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *