ផ្លូវ១ខ្សែប្រវែងប្រមាណ ៥០០ម៉ែត្រ ទទឹង៩ម៉ែត្រ​ ក្នុងក្រុងសៀមរាបដែលបិទខ្ទប់ ៣០ឆ្នាំមកហើយ ត្រូវបានបើកឱ្យចរាចរឡើងវិញ

ខេត្តសៀមរាប: នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្ត​ម​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែប្រវែងជិត ៥០០ម៉ែត្រ ទទឹង៩ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលអនុវត្តការសាងសង់ដោយកងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដែលដោយមានការរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា ផ្លូវខាងលើត្រូវបានកំណត់ថាជាផ្លូវយុទ្ធសាស្រ្តមួយតភ្ជាប់ពីកែងផ្សារញ៉ែ ឆ្ពោះទៅផ្លូវមុខមណ្ឌលកម្សាន្តកេសរកូល មានទទឹង៩ម៉ែត្រ និងបណ្តោយ ៤៦០ម៉ែត្រ សាងសង់ជាប្រភេទកៅស៊ូ BEST។ រដ្ឋបាលក្រុងសៀមរាប មានសុទ្ធិដ្ឋិនិយមថា ក្រោយបើកចរាចរឡើងវិញ ផ្លូវនេះនឹងជួយបញ្ជៀសចរាចរមួយផ្នែកក្នុងក្រុង ពិសេសពេលបុណ្យទាន ក៏ដូចជាបង្កើតឱ្យមានចល័តអាជីវកម្មផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *