(ភ្នំពេញ) :នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៥៖០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្ដោយព្រំដែនដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង៧ ព្រឹកថ្ងៃដដែល ការវាយប្រហារដោយយោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារដោយបានបំផ្លាញអគារអភិរក្សរបស់ គម្រោងអភិរក្សនិងជួសជុលគោបុរៈទី៥ប្រាសាទព្រះវិហារក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា៕
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោម៖

