អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋភៀសសឹក ចំនួន ៣គ្រួសារ និងគ្រួសារ កងទ័ពជួរមុខ ១គ្រួសារ ដែលបានភៀសខ្លួនពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពប្រទេសថៃ មកស្នាក់នៅ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម

(កំពង់ចាម) :ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា ដោយមានការចូលរួមពី ឯកឧត្តម នាយកសាខា , លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកស្រីនាយករងរដ្ឋបាល , ក្រុមការងារ និងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនពលរដ្ឋភៀសសឹក ចំនួន ៣គ្រួសារ និងគ្រួសារ កងទ័ពជួរមុខ ១គ្រួសារ ដែលបានភៀសខ្លួនពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពប្រទេសថៃ មកស្នាក់នៅ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ មុង ១ ក្រមា ១ សារ៉ុង ១និង ថវិកា មួយចំនួនផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *