(ព្រៃវែង) : រសៀល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោកអភិបាលនៃគណៈអភិបាលក្រុង ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារកងទ័ព នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក និងភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោកអភិបាលនៃគណៈអភិបាលក្រុងព្រៃវែង ព្រមទាំងក្រុមការងារ បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកងទ័ព ដើម្បីជាការតបស្នងសងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុតក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ ពីសត្រូវឈ្លានពានសៀម។
យើងខ្ញុំទាំងអស់គ្នា សូមអរគុណដល់វីរកងទ័ពជួរមុខទាំងអស់ជាអនេកចំពោះការលះបង់ដ៏ធំធេងមួយនេះ និងសូមជូនពរដល់វីរកងទ័ពមានសុខភាពល្អបរិបូណ៌ និងឈ្នះអស់មាសសត្រូវ ព្រមទាំងបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

