(ព្រៃវែង) :នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានច្រកទ្វារព្រំដែនទាំង៦ ក្រុមមេធាវីប្រចាំសាលាខេត្ត និងលោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្តផងដែរ។
កិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើ៖
១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង
២- បទអន្តរាគមន៍ស្តីពីការគាំពារ និងផ្ដល់ឱកាសការងារជូនពលករចំណាកស្រុកដែរវិលត្រឡប់ពីប្រទេសថៃ
៣- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងមូលនិធិគាំទ្រសមរភូមិជួរមុខ របស់រដ្ឋបាលខេត្ត
៤- សេចក្តីរាយការណ៍ស្តីពីការគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសថៃវិញ
៥- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
៦- បញ្ហាផ្សេងៗ
ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំទៅមន្ទីរជំនាញដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្នុងការធានាបាននូវការយកចិត្តទុកដាក់ខ្ពស់ទៅដល់ប្រជាពលរដ្ឋដែលជាពលករមកពីប្រទេសថៃ ដែលទើបនឹងវិលត្រឡប់ចូលមកលំនៅឋានរបស់ពួកគាត់វិញ ក្នុងនោះមានការរៀបចំផ្សព្វផ្សាយទីផ្សារការងារ ការជួយគាំទ្រទៅលើជីវភាព និងសុខុមាលភាពបណ្ដោះអាសន្នជូនពួកគាត់។

