លោកជំទាវ ញូង ចរិយា ជំរុញឱ្យសមាជិកាសមាគមនារីខេត្តកំពង់ចាម ខិតខំបំពេញកិច្ចការងារឱ្យបានផុលផុស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ

(កំពង់ចាម) :លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានជំរុញឱ្យ សមាជិកាសមាគមននារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តកិច្ចការងារ ឱ្យបានផុលផុសបន្តទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដោយចូលរួមពីសំណាក់ គណៈកិត្តិយស និងគណៈប្រតិបត្តិ សាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក។ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ប្រភព: សមាគមនារី ខេត្តកំពង់ចាម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *