ខេត្តឧត្តរមានជ័យ: យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញនិងប្រកប ដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការនិងការដោះ ស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងអំពីបញ្ហាមួយ ចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះគឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដនិងភាពស្មោះ ត្រង់ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់ អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពនិងស្ថិរភាពយូរអង្វែង។
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, as well as members of the national and international media outlets, as follows:
On November 27, 2026, at 11:00 a.m., at the Choam–Sa Ngam International Border Checkpoint in Anlong Veng District, Oddar Meanchey Province, Cambodia’s Military Region 4 and Thailand’s Army Area 2 held an informal meeting of the Secretariats of the Cambodia–Thailand Regional Border Committee (RBC). The Cambodian delegation was led by Brigadier General Nith Narong, Deputy Commander of Military Region 4 and Head of the Cambodian RBC Secretariat. The Thai delegation was led by Major General Am Yutthasunthon, Chief of Staff of Army Area 2 and Head of the Thai RBC Secretariat.
During the informal meeting, both sides discussed the continued efforts to ensure the full and effective implementation of the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025. These efforts included coordinating operations and resolving issues that run counter to the Joint Statement, with a view to building mutual trust. Both sides also raised several recent issues requiring attention and emphasised the need to discuss how to resolve them more effectively and in a timely manner.
Achieving lasting peace between our two countries, which would also contribute to peace, stability and unity within ASEAN, requires genuine commitment, sincerity and full respect for international law, the ASEAN Charter, and existing treaties and agreements between Cambodia and Thailand.
The Royal Government and the Ministry of National Defence of Cambodia reaffirm their firm and sincere commitment, in good faith, to fully and strictly respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and

