ប្រកាសផ្ទេរភារកិច្ចស្នងការនគរបាលខេត្តស្ទឹងត្រែង, ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ជំនួសឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា

ខេត្តស្ទឹងត្រែង ៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្លាស់ប្ដូរ និងរៀបចំពិធីប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ៖ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលត្រូវប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ជំនួសលោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ត្រូវបានតែងតាំងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា មុនទទួលបានការតែងតាំងជាស្នងការនគរបាលខេត្តស្ទឹងត្រែង លោកមានតួនាទីជា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នេះជាការផ្លាស់ប្តូរបទពិសោធន៍ការងារ ដែលជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ជំរុញឱ្យមានសមត្ថភាពគ្រប់បែបយ៉ាងដើម្បីមានសក្តានុពលក្នុងការដឹកនាំអង្គភាព ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *