អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជួបលោកBoonsin Padklang មេទ័ពភូមិភាគ២ថៃហើយ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជួបលោកBoonsin Padklang មេទ័ពភូមិភាគ២ថៃហើ។ Boonsin Padklang រាយរាប់ប្រាប់ថា មូលហេតុនៃការប្រយុទ្ធគ្នា ជាមួយកម្ពុជា គឺព្រោះមានការរំលោភMOU, ការបង្កប់មីនខុសច្បាប់បំពានអនុសញ្ញាអូតាវ៉ា និងការប្រមូលផ្តុំទ្រង់ទ្រាយធំ នៅប្រាសាទតាមាន់ធំ។ ស្ថានភាពនេះ បង្ខំឱ្យកងទ័ពថៃ ត្រូវបិទប្រាសាទតាមាន់ធំ ដែលជំរុញឱ្យកងទ័ពកម្ពុជាបាញ់ប្រហារមុន។ (សុទ្ធតែរឿងប្រឌិត បោកប្រាស់)

ស្តាប់ហើយ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អត់និយាយអីច្រើនទេ គ្រាន់តែប្រាប់ថា ត្រូវបង្កើតឱ្យមានក្រុមអនុព័ន្ធយោធាបរទេស និងក្រុមត្រួតពិនិត្យអាស៊ាន ដើម្បីត្រួតពិនិត្យអង្កេតការបទឈប់បាញ់ និងធ្វើសេចក្តីរាយការណ៍ជូនសមាជិកអាស៊ានទាំងអស់។ Boonsin Padklang ស្ងាត់មាត់ឈឹង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *