គណៈកម្មការសាងសង់ នៃសាខាកាកបាទលក្រហមកម្ពុជា ខេត្តព្រៃវែង ចុះពិនិត្យការសាងសង់មត្តេយ្យសិក្សា បឹងជ័រ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សាខាខេត្ត និងជាប្រធានគណៈកម្មការសាងសង់ តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានក្រុមប្រតិបត្តិសាខា និងការចូលរួមពីព្រះចៅអធិការវត្តបឹងជ័រ លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្តាល ក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ការិយាល័យអប់រំស្រុក លោកនាយកបឋមសិក្សាបឹងជ័រ គណៈកម្មការគ្រប់គ្រងមត្តេយ្យសិក្សា លោកគ្រូ អ្នកគ្រូ ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត ចុះពិនិត្យការសាងសង់អគារមត្តេយ្យសិក្សា បឹងជ័រ នៅខាងក្រោយសាលាបឋមសិក្សា បឹងជ័រ ក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា៖ អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី៣) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជានេះមានចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមាន បណ្តោយ ៣២ ម៉ែត ទទឹង ១១,២ម៉ែត កំពស់ ៤,១ម៉ែត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *