ព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីវឌ្ឍនភាពការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ពិធីនេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគទី៦ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម ប្រធាន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រធាន គ.២៧៨ខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន និងអនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក សរុបចំនួន ៧៩រូប៕

