ព្ពោធិ៍សាត់៖ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក្នុងពិធីកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តទៅនៅវត្តពុទ្ធារាម (ហៅវត្តភូមិស្ទឹង)ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទបានរួមគ្នារៀបចំចង្ហាន់ បច្ច័យ និងគ្រឿងទេយ្យទានផ្សេងៗ វេរប្រកបដោយសទ្ធាជ្រះថ្លា បូជាជូនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និងប្រជាជនកម្ពុជាទាំងមូល។





