បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
បើយោងទៅតាមរបាយការណ៍ផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ១៦ និង០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុង-ស្រុក ដែលប៉ះពាល់មាន ៦លើ ៩ក្រុង-ស្រុក។
សូមបញ្ជាក់ថា ជារួមផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពសរុបចំនួន ២៤៣៤គ្រួសារ, ប៉ះពាល់ដំណាំស្រូវសរុប ១៨,០២៦ហិកតា, ដំឡូងមី ៩៨ហិកតា, ដំណាំរួមផ្សំ ៣ហិកតា ,ខូចខាត ដំណាំស្រូវសរុប ៤៣០ហិកតា, ប៉ះពាល់ផ្លូវ ៣៤៥កន្លែង ស្មើនឹង ១៨៧,៦៨៤ម៉ែត្រ៕

