ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងផែនការអភិ្វឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

(កំពង់ចាម) :នាព្រឹកព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងផែនការអភិ្វឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាត ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។

សិក្ខាសាលានេះធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម មាន(រយៈពេល ១ថ្ងៃ) ដោយមានការអញ្ជើញចូលពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត , លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោក នាយក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អភិបាលរងក្រុង-ស្រុកទទួលបន្ទុក , ប្រធាន គ.ក.ស.ក ក្រុង-ស្រុក , ការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ , ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក , មេឃុំ-ចៅសង្កាត់ , អ.ក.ន.ក ឃុំ-សង្កាត់ , អង្គការពាក់ព័ន្ធ និងខេត្តចំនួន៤ រួមមាន៖ ខេត្តព្រះសីហនុ , ខេត្តរតនគីរី , ខេត្តសៀមរាប និងខេត្តព្រះវិហារផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *