ខណ្ឌរដ្ធបាលជលផល រៀបចំពិធីលែងកូនបង្កងចំនួន ៦៥ ០០០ក្បាល ទៅក្នុងកន្លែងអភិរក្សជលផលបឹងល្មុស ភូមិកំពង់អុស

(កំពង់​ឆ្នាំង)​: លោក​ លីឡា នាយកខណ្ឌរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូម​គោរព​រាយការណ៍​ជូន ឯកឧត្តម អភិបាល នៃគណ:អភិបាល​ខេត្ត ៖ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ខណ្ឌរដ្ធបាលជលផល បានរៀបចំពិធីលែងកូនបង្កងចំនួន ៦៥ ០០០ក្បាល ទៅក្នុងកន្លែងអភិរក្សជលផលបឹងល្មុស ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង របស់សហគមន៍នេសាទកំពង់អុស ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រកំពង់ចាម និងឯកឩត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរស្រុកជលគិរី គ្រប់លំដាប់ថ្នាក់ រួមនឹងសហគមន៍នេសាទ ប្រជាពលរដ្ឋប្រមាណ២៥០នាក់ ហើយក្នុងពិធីនេះដែរ ប្រជានេសាទបានប្រគល់ពស់ថ្លាន់ចំនួន៥ ក្បាល ដែលចូលលបរបស់គាត់មកសមត្ថកិច្ចជលផល ដើម្បីលែងទៅ ក្នុងធម្មជាតិផងដែរ។
អាស្រ៊យហេតុដូចបានជម្រាបជូនខាងលើ  សូម ឯកឧត្តម មេត្តាជ្រាប។🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *