(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង សហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យ ទក្ខិណានុប្បទានគម្រប់ ខួបគម្រប់៧ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សពឧបាសក ទួន ទ្រី ស្ថិតនៅគេហដ្ឋាន ភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ឧបាសក ងួន ទី ត្រូវជាឪពុកក្មេក លោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណៈភាពនៅ ថៃ្ងព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៥វេលា ម៉ោង ៥ និង១០ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធឧបាសក ទួន ទ្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។🙏🙏🙏

