(សៀមរាប) :នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប មានកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជូនដល់ម្ចាស់ ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ ដេប៉ូប្រមូលទិញកសិផល (ដំឡូងមី ពោត ស្រូវ គ្រាប់ស្វាយចន្ទី។ល។) និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ អមដំណើរដោយ ឯកឧត្តមជាអនុរដ្ឋលេខាធិការ លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ និងមានការអញ្ចើញចូលរួមពី ឯកឧត្ដម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប និងលោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ព្រមទាំងតំណាងមន្ទីរ-អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជុំវិញខេត្ដ រួមជាមួយតំណាងម្ចាស់ ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ ដេប៉ូប្រមូលទិញកសិផល (ដំឡូងមី ពោត ស្រូវ គ្រាប់ស្វាយចន្ទី។ល។) និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប សរុបចំនួន ៥៤នាក់ ស្រី០៤នាក់។ គូសបញ្ជាក់ផងដែរថាដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង ពិសេសឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំអោយមានការផ្សព្វផ្សាយ និងមានវិធានទប់ស្កាត់ការដឹកលើសទម្ងន់កម្រិតកំណត់នៅតាមគោលដៅដើមទី និងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធ នឹងផលប៉ះពាល់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

