ខេត្តបាត់ដំបង៖ នារសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ៧៥គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកចំនួន២ គឺស្រុកបាណន់ និងស្រុកបវេល។ ពិធីសំណេះសំណាល និងចែកអំណោយនេះ បានរៀបចំឡើងនៅ២ទីតាំងផ្សេងគ្នា៖
-ទីតាំងទី១ ស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំចែងមានជ័យ។
-ទីតាំងទី២ ស្រុកបវេល សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣០គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំអំពិលប្រាំដើម។

