គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវចុះពិនិត្យប្រព័ន្ធប្រឡាយ លូ ដេីម្បីធ្វេីការកាយសម្រាម និងអាចម៌ដីដែលធ្វេីឱ្យស្ទះផ្លូវទឹកហូរ​ ព្រមទាំងកទ្វារទឹកក្នុងការជួយដល់ល្បឿនទឹកហូរ!

សៀមរាប: តាមការណែនាំរបស់ ឯកឧត្តម អភិបាលខេត្តអំពីបញ្ហាទឹកជំនន់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវចុះពិនិត្យប្រព័ន្ធប្រឡាយ លូ ដេីម្បីធ្វេីការកាយសម្រាម និងអាចម៌ដីដែលធ្វេីឱ្យស្ទះផ្លូវទឹកហូរ​ ព្រមទ​ាំងកទ្វារទឹកក្នុងការជួយដល់ល្បឿនទឹកហូ

បន្ទាប់ពីព្រះរាជាណាច្រកម្ពុជាទទួលរងព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ ដែលធ្វេីឱ្យមាភ្លៀងធ្លាក់រាយប៉ាយស្ទេីរទូទាំងប្រទេស ដោយឡែកខេត្តសៀមរាបក៏មានភ្លៀងធ្លាក់រាយប៉ាយទូទាំងខេត្តជាច្រេីនម៉ោងបណ្តាឱ្យស្ថានភាពទឹកហូមិនទាន់ បង្កមានជន់លិចនៅតាមបណ្តាក្រុង ស្រុកមួយចំនួន។

ជាមួយនឹងការជន់លិចទឹកភ្លៀងនេះ លោក អភិបាលក្រុង ស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកចុះពិនិត្យប្រព័ន្ធប្រឡាយ លូ ដេីម្បីធ្វេីការកាយសម្រាម និងអាចម៌ដីដែលធ្វេីឱ្យស្ទះផ្លូវទឹកហូរមិនបានលឿន​។​ មួយវិញទៀត​ ក៏បានបេីកទ្វារទឹកក្នុងការជួយដល់ល្បឿនទឹកហូរបន្ថែមផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចាក់បំពេញអាចម៌ដីនៅផ្លូវចូលផ្ទះត្រូវសុំច្បាប់ និងសូមរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវតាមការណែនាំ ច្បាប់ និងលិខិតបទដ្ឋាន។ ម្យ៉ាងទៀត សូមវេចខ្ចប់សំរាម និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ចៀសវាងសម្រាបរាយប៉ាយបណ្តាលឱ្យស្ទះលូហូរពុំលឿន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *