សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការអនុវត្តថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុងស្រុក និងឃុំសង្កាត់ ក្នុងខេត្តសៀមរាប!

សៀមរាប: នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការអនុវត្តថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុងស្រុក និងឃុំសង្កាត់ ក្នុងខេត្តសៀមរាប។

សិក្ខាសាលាការងារសេវាសង្គម និងការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS) នាពេលនេះ ពិតជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយជីវភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែការចុះបញ្ជីកំណើត និងឯកសារអត្រានុកូលដ្ឋាន មិនមែនគ្រាន់តែជាការងាររដ្ឋបាលទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការទទួលស្គាល់អត្តសញ្ញាណ សិទ្ធិ ការអប់រំ ការការពារ និងការទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងក្រុមងាយរងគ្រោះ។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា អ្នកពាក់ព័ន្ធទាំងអស់ បានចុះធ្វើទស្សនកិច្ចសិក្សានៅតាមមូលដ្ឋានក្នុងឃុំត្បែង ស្រុកបន្ទាយស្រី និងនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីស្វែងយល់ពីការអនុវត្តនានា។ ជាមួយគ្នានេះ ការចុះទៅមូលដ្ឋាននេះ គឺជាចំណុចសំខាន់ ព្រោះវាធ្វើឱ្យយើងអាចមើលឃើញពីការអនុវត្តពិតប្រាកដ មិនមែនត្រឹមតែពីឯកសារ ឬទ្រឹស្តីនោះឡើយ។ ទន្ទឹមនឹងនេះ អង្គសិក្ខាកាមបានយល់ដឹងកាន់តែច្បាស់អំការបញ្ជ្រាប CRVS ទៅក្នុង CDP/CIP និងសេចក្តីណែនាំលេខ ០២៥ និងទទួលបានលទ្ធផលជាលក្ខណៈ SMART និងបានរៀបចំ ផែនការសកម្មភាពបន្ត ដែលមានទិសដៅច្បាស់លាស់ទៀតផង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *