អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ផ្ទាល់ជួយសង្គ្រោះអតីតយុទ្ធជន ៥០ គ្រួសារ ដែលជួបវិបត្តិខ្វះទឹកប្រើប្រាស់នៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូចុះអន្តរាគមន៍ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រមាណ ៥០ គ្រួសារ រស់នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងជួបប្រទះវិបត្តិគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ តំបន់ភូមិសំសាន្ត គឺជាតំបន់ដីសម្បទានសង្គមកិច្ចដំបូងគេបង្អស់សម្រាប់ខេត្តពោធិ៍សាត់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជូនដីធ្លី និងជម្រកជូនដល់គ្រួសារអតីតយុទ្ធជន។
ដោយសារទីតាំងនេះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល ទើបធ្វើឱ្យការប្រឈមមុខនឹងគ្រោះរាំងស្ងួតមានភាពធ្ងន់ធ្ងរ និងបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ ដើម្បីដឹកជញ្ជូន និងផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយសារការខ្វះខាតទឹកប្រើប្រាស់នោះឡើយ»៕

default
default
default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *