កិច្ចប្រជុំគណៈកម្មការដឹកនាំ សម្រាប់ការអនុវត្តគម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ដំណាក់កាលទី២ (Profertil-II)

សៀមរាប: នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឺង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ សម្រាប់ការអនុវត្តគម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ដំណាក់កាលទី២ (Profertil-II) ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ ប្រធានអង្គការដៃគូ ក្រុមហ៊ុនអនុវត្តគម្រោង សរុបចំនួន ១៤នាក់ ស្រី ០២នាក់។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ មេរៀនបទពិសោធន៍ល្អៗនៃការអនុវត្តការងារគ្រប់គ្រងសំណល់ភក់បង្គន់ ដំណាក់កាលទី២ ដើម្បីផលិតចេញជាជីមមោក និងជាពិសេសដើម្បីប្រមូលជាធាតុចូលក្នុងការអនុវត្តផែនការ សកម្មភាពឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក អភិបាលរងខេត្ត ក៏បានទទួលជួប និងស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានរបស់ លោក Thibaut Hanquet ទីប្រឹក្សាបច្ចេកទេសរបស់គម្រោង TETARD នៃអង្គការហ្គ្រេត ដែលនឹងមកបំពេញបេសកកម្មនៅខេត្តសៀមរាបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *