សៀមរាប: នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Aleks Zittle ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំពិភាក្សាការងារខាងលើ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបង្ហាញនូវចំណាប់អារម្មណ៍រីករាយក្រៃលែងចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាលើការគាំទ្រក្នុងការចូលរួមអភិវឌ្ឍន៍ និងជំនួយផ្សេងៗលើវិស័យ អប់រំ សុខភិបាល សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនោះការបោសសម្អាតគ្រាប់មីន សម្រាប់កសិករមានភាពងាយស្រួលក្នុងការធ្វើកសិកម្ម។
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក និងគាំទ្រផ្តល់ការសហការបន្តសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យខាងលើ ជាពិសេសវិស័យសក្តានុពលសម្រាប់ខេត្តសៀមរាបរួមមានការជួសជុលប្រាសាទបុរាណ វិស័យទេសចរណ៍ និងកសិកម្មជាដើម។

