អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រា្កបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ព្រៃវែង : នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០  ខែកញ្ញា  ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត ស្នងការរង ទទួលផែនអន្តោប្រវេសន៍ អភិបាលក្រុង ស្រុកទាំង១៣ អធិការដ្ឋាននគរបាលក្រុង ស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រា្កបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយវត្តមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម(Zoom). នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *