អាជ្ញាធរកម្ពុជា បញ្ជូនពលរដ្ឋថៃ ៦៦នាក់ ទៅប្រទេសដើមវិញ ខណៈថៃ បញ្ជូនពលករខ្មែរ ៧៩នាក់ ត្រឡប់មកកម្ពុជាវិញ

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោកស្រី Prapharat Pinpradub តំណាងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានក្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ធ្វើការប្រគល់-ទទួលពលរដ្ឋខ្មែរ-ថៃ ដូចខាងក្រោម៖

-ប្រគល់ពលរដ្ឋថៃ (ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់) ឱ្យទៅសមត្ថកិច្ចថៃ ដើម្បីអនុវត្តនីតិវិធីបន្តចំនួន ៦៥នាក់ ក្នុងនោះស្រី ២៨នាក់។

-ទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ចំនួន ៧៩នាក់ ក្នុងនោះស្រី ២៦នាក់ និងកុមារ ១០នាក់។ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ដល់ពួកគាត់ មានបាយសាច់ជ្រូក និងទឹកសុទ្ធ តាមតម្រូវការរបស់គាត់គ្រប់ៗគ្នា។

សូមជម្រាបជូនថា អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *