សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ ៤ចំណុចជុំវិញបញ្ហាការបាក់ច្រាំងទន្លេ

(ភ្នំពេញ) :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននូវវិធានការម៉ឺងម៉ាត់ចំនួន ៤ ចំណុច ដើម្បីចុះអន្តរាគមន៍ដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបាក់ច្រាំងទន្លេរួមមាន៖

១.មន្ទីរជំនាញ គណៈកម្មការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការគ្នាចុះពិនិត្យស្ថានភាពជាក់ស្ដែងជាបន្ទាន់ដោយមិនត្រូវយឺតយ៉ាវឡើយព្រោះទឹកកំពុងឡើងនិងហូរខ្លាំង។

២. ទីតាំងណាដែលមានការបាក់ច្រាំងនិងមានសកម្មភាពបូមខ្សាច់ ត្រូវផ្អាករយៈពេលប្រហែល២សប្ដាហ៍សិន ដើម្បីឱ្យមន្ត្រីជំនាញសិក្សាវាយតម្លៃឱ្យបានច្បាស់លាស់។

៣. ក្រសួងស្ថាប័ន និងអាជ្ញាធរ ត្រូវចុះសិក្សាស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីបំភ្លឺព្រមទាំងផ្ដល់ដំណោះស្រាយឱ្យបានទាន់ពេលវេលា។

៤. អាជ្ញាធរ ត្រូវទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការយក្សរូបភាពកន្លែងផ្សេងមកកាត់តបំផ្លើស ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *