ពោធិ៍សាត់ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំសាមញ្ញ លើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំ បានពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៦ សំខាន់ៗរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែសីហា ឆ្នាំ២០២៦។
៤-ពិនិត្យ និងអនុម័តឯកសារគោល ស្តីពីដំណើរការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦។
៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។
៦-បញ្ហាផ្សេងៗ៕

