គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង: គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ លោក ហ៊ី ធួក អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងលោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ សក្តានុពលសេដ្ឋកិច្ច ការប្រមូលចំណូលពន្ធ​ប្រចាំឆមាសទី១​ ឆ្នាំ២០២៦​ និងជីវភាពរស់នៅប្រជាពលរដ្ឋ​ នៅសាលាខេត្តព្រៃវែង។

ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកឧត្តមសេនីយ៍ទោ​ និងលោក​ ដែលជា​ ​អភិបាលរងខេត្ត​ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានរតនាគារ ប្រធានសាខាពន្ធដារ​ ប្រធានសាខាគយ និងរដ្ឋាករ ប្រធានសាខាធនាគារជាតិនៃកម្ពុជាព្រៃវែង​ ព្រមទាំងអង្គភាពពាក់ព័ន្ធខេត្តព្រៃវែងផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *