រាជធានីភ្នំពេញ: ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររេស៊ីដង់ សុខាភ្នំពេញ។
ក្នុងនោះផងដែរ ឯកឧត្តម អន ភារៈ ឯកឧត្តម លាត ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត រួមជាមួយ មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើនេះផងដែរ តាមរយៈប្រព័ន្ធ (zoom) ដែលប្រព្រឹត្តទៅនៅសាលប្រជុំ«C»សាលាខេត្តព្រៃវែង។

