ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើក «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ កន្លងមក ព្រមទាំងដាក់ចេញទិសដៅការងារ និងវិធានការគន្លឹះៗ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ធានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *