ភ្នំពេញ (០៦ កញ្ញា ២០២៦)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដើរកម្សាន្តជាលក្ខណៈគ្រួសារនៅ «ផ្លូវថ្មើរជើងចតុមុខ» ដោយបានបង្កើតនូវបរិយាកាសយ៉ាងរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន។
ក្នុងដំណើរទស្សនាកម្សាន្តនេះ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចោមរោមទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសុំថតរូបអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាល។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងទស្សនាស្តង់ម្ហូបអាហារដ៏សម្បូរបែបនៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ។
ប្រភពមកពី #ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

