រាជធានីភ្នំពេញ : លោក ព្រឹម រដ្ឋា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការដ្ឋានប្រចាំការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជុំដែលទទួលមរណភាពនាថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៩:៥០នាទីយប់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យេីងខ្ញុំ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ឧត្តមសេនីយ៍ឯក ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការ បាត់បង់ដ៏ធំធេងនេះ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូម តាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសពរបស់ ឯកឧត្តម ទួន ថាវរៈ និងឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
រាជធានីភ្នំពេញ | ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦


