លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០២៦នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង: លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០២៦នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តព្រៃវែ
ជាកិច្ចចាប់ផ្តើម លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មាន បានប្រកាសបើកកិច្ចប្រជុំ ក្នុងនោះលោក លោកស្រីប្រធានការិយាល័យទាំង៥ និងលោកប្រធានក្រុមការងារព័ត៌មានសាធារណៈមតិ បានឡើងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលបានអនុវត្តក្នុងខែកន្លងមក និងលើកទិសដៅខែបន្ទាប់។
ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីទាំងអស់គ្នា
ដែលធ្វើអោយលទ្ធផលខែសីហា ទទួលបានលទ្ធផលល្អប្រសើរ។លោកបានណែនាំអោយមន្រ្តីយើងទាំងអស់គ្នា បន្តខិតខំប្រឹងប្រែងបន្តទៀត។
លោកប្រធានក៍បានណែនាំដល់មន្រ្្តីការិយាល័យទូរទស្សន៍ ការិយាល័យវិទ្យុ និងការិយាល័យAKP ត្រូវផ្តោតការយកចិត្តទុកដាក់តាមការណែនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងការផលិតបទយកការណ៍មានដូចខាងក្រោមៈឩ
១-វិស័យអាទិ៍ភាព៖ អប់រំ, សុខាភិបាល, ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព, សេវាសាធារណៈ, យុត្តិធម៌ និងវិស័យជាអាទិ៍ភាព ដែលមាននៅក្នុងមូលដ្ឋានក្នុងខេត្ត ។
២-គោលដៅ ៖ សាលារៀន, មន្ទីរពេទ្យបង្អែកខេត្ត, មណ្ឌលសុខភាព, ប៉ុស្តិ៍សុខភាព និងត្រូវសហការ យ៉ាងខ្ជាប់ខ្ជួន ជាមួយមន្ទីរជំនាញ ជាពិសេសមន្ទីរអប់រំ មន្ទីរសុខាភិបាល ។
៣- វីដេអូរយៈពេល៣០វិនាទី ទៅ ២នាទី ដោយបញ្ចូលអក្សរ និងពិនិត្យអក្ខរាវិរុទ្ធអោយបានច្បាស់
វីដេអូ មាន២ប្រភេទ (មានការដាក់Logo, មិនដាក់Logo)
កម្រិតច្បាស់ ៖ ត្រូវប្រាកដថា កម្រិតResolutionខ្ពស់ ដែលមានភាពច្បាស់នៅពេលផ្សព្វផ្សាយ
៤- អនុវត្តអោយបានខ្ជាប់ខ្ជួន និងសម្រេចបាន នូវអនុសាសន៍របស់សម្តេចមហាបវធិបតី
ក្នុងការពង្រឹងការផលិតមាតិកា ទាំងរូបភាព និងវីដេអូ នូវសមិទ្ធផលក្នុងមូលដ្ឋានខេត្ត
ជំរុញឱ្យមានការផលិតរូបភាព និងវីដេអូ អំពីវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត, មណ្ឌល សុខភាព, ប៉ុស្តិ៍សុខភាព រៀបចំផែនការសម្រង់អំពីសមិទ្ធផលនៅតាមឃុំ/សង្កាត់ ទូទាំងខេត្ត។
សូមអោយ លោកលោកស្រីទាំងអស់បន្តតាមដាននូវព័ត៌មានក្លែងក្លាយផេក គេហទំព័រ និងហ្វេសបុកនានា នៅក្នុងខេត្ត
ដើម្បីមានវិធានការណ៍ទប់ស្កាត់វាយបកនិងបន្សាបអោយបានទាន់ពេលវេលា ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *