ត្បូងឃ្មុំ៖ ទីតាំងល្បែងស៊ីសងខុសច្បាស់ ជល់មាន់ខ្នាយដែក និង អាប៉ោងមួយកន្លែងសង្កេតឃើញថាមានក្រុមអ្នកញៀនល្បែងនៅបន្តប្រមូលផ្តុំគ្នាយ៉ាងច្រើនយ៉ាងកុះករ ដើម្បីលេង និង ភ្នាល់ដាក់ប្រាក់ទៀតផង កន្លងទៅអ្នកសារព័ត៌មានរាយការណ៍ជូនលោកវរសេនីយ៍ឯក សាំង ហេង អធិការនគរបាលស្រុកត្បូងឃ្មុំយ៉ាងសុខស្រួល.! ទី១ លេងនៅភូមិឃុំទន្លេបិទ.! ទី២ លេងនៅភូមិ ជ្រួយអំពិល ឃុំទន្លេបិទស្ថិតនៅភូមិសាស្ដ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំយ៉ាងគគ្រឹកគ្រេង…!។
បញ្ជក់, ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ.? ម្ចាស់ទីតាំងល្បែង(ជល់មាន់ អាប៉ោង និងល្បែងកាន់កូនសត្វ)និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកលេងនៅលើទឹដី នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បានឡើយ។
✍️ ជាក់ស្ដែង, នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១២:ជាង អង្គភាពសារព័ត៌មានយើងខ្ញុំទទួលបានចុះទៅដល់ទីតាំងខាងលើជាក់ស្ដែងពិតជាមានមនុស្ស្បប្រមូលផ្ដុំគ្នាលេងល្បែងសុីសងជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់ពិតប្រាកដមែន។
ប្រជាពលរដ្ឋបានលើកឡើងថាការបន្តមានល្បែងស៊ីសង អាចប្រចមនៃបញ្ហាដូចជា ការបាត់បង់ទ្រព្យសម្បត្តិ ការជំពាក់បំណុល អំពើហិង្សា ជម្លោះក្នុងគ្រួសារ ការលួច ឆក់ ប្លន់ និង បទល្មើសផ្សេងៗ ទៀតដែលអាចកើតឡើងដោយសារការខាតបង់ប្រាក់ពីការលេងល្បែងសុីសង។
👉 តាមប្រភពពីប្រជាពលរដ្ធរស់នៅក្នុងមូលដ្ធានបានបង្ហើយឲ្យដឹងថា: ១/ឈ្មោះណាន /២ឈ្មោះណាក់ លើសពីនេះ វាក៏អាចទាក់ទាញឱ្យយុវជនចូលរួមក្នុងល្បែងស៊ីសង ប៉ះពាល់ដល់ជីវភាពគ្រួសារ និងសណ្តាប់ធ្នាប់សង្គមផងដែរ។
✍️អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ..! ។
ជាពិសេស លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើនេះ ដើម្បី ពង្រឹង សន្តិសុខ សង្គម ផងទាន..! ។
🙏ប្រជាពលរដ្ឋអំពាវនាវដល់ និងស្ថាប័នពាក់ព័ន្ធ មេត្តាចុះពិនិត្យ និង បង្ក្រាប ចាត់វិធានការច្បាប់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពក្នុងមូលដ្ឋាន….៕

