លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បាន រៀបចំ កិច្ច ប្រជុំប្រចាំខែ សីហា ឆ្នាំ ២០២៦

សៀមរាប: នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បាន រៀបចំ កិច្ច ប្រជុំប្រចាំខែ សីហា ឆ្នាំ ២០២៦ ក្រោមកិច្ចដឹកនាំ ដោយ លោក ស្រី ម៉ននី រង្សី អភិបាល រង ខេត្ត និង ជា ប្រធាន លេខាធិការ ដ្ឋាន ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស ព្រមទាំងមានការអញ្ជើញពីសមាជិក សមាជិកា មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងអង្គការដៃគូ ពាក់ព័ន្ធ សរុប ៦១រូប ស្រី៣៥រូប។

កិច្ចប្រជុំបានធ្វើការពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងការវិលត្រឡប់របស់ពលករទៅក្រៅប្រទេសដោយប្រថុយប្រថាន ព្រមទាំងបានដាក់នូវវិធានការរួមដូចខាងក្រោម៖
១-មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ត្រូវពិនិត្យ និងពង្រឹងលើការគ្រប់គ្រងទិន្នន័យ ឱ្យមានភាពច្បាស់លាស់ ពិសេសទិន្នន័យចេញចូលរបស់ពលករ (កំណត់កាលបរិបច្ឆេទឱ្យបានជាក់លាក់)។
២. តាមជំនាញនីមួយៗ ត្រូវពង្រឹងលើការអនុវត្តតាមគោលដៅរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស តាមគ្រប់រូបភាព
៣. អង្គភាព ស្ថាប័ន ជំនាញត្រូវមានវិធានការចំពោះសហគ្រាស ឬ ម្ចាស់អាជីវកម្មណាដែលបានប្រើប្រាស់កុមារឱ្យបម្រើសេវាកម្មនានា ដោយមិនមានការអនុញ្ញាត ឬ យកកុមារទៅបម្រើសេវានៅតាម ក្លឹប ផាប់ ឬ ភោជនីយដ្នាន ឬកន្លែងកំសាន្តនានា។
៤.លេខាធិការដ្ឋាន ប្រមូលខ្លឹមសារពីបណ្តាអង្គភាព ដៃគូពាក់ព័ន្ធ ដើម្បីរៀបចំជាខិតប័ណ្ណសម្រាប់អប់រំផ្សព្វផ្សាយ និងពត៌មានអំពីការផ្តល់សេវាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *