ឯកឧត្តម ស្បោង សារ៉ាត ចុះពិនិត្យការដ្ឋានចាក់បេតុងប្លង់សេឧបដ្ឋានសាលាវត្តរតនៈដូនភារ ក្នុងស្រុកស៊ីធរកណ្ដាល

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យមើលសកម្មភាពចាក់បេតុងប្លង់សេឧបដ្ឋានសាលា នៅវត្តរតនៈដូនភារ ស្ថិតក្នុងឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដើម្បីតាមដានអំពីគុណភាព និងភាពរីកចម្រើននៃសំណង់សាសនាមួយនេះ។

​ផ្អែកតាមការបញ្ជាក់ពីទីតាំងការដ្ឋាន ឧបដ្ឋានសាលាវត្តរតនៈដូនភារដែលកំពុងដំណើរការចាក់ប្លង់សេនាពេលនេះ មានផ្ទៃក្រឡាសរុបចំនួន ៤៥០ ម៉ែត្រការ៉េ ដែលត្រូវប្រើប្រាស់បេតុងសរុបប្រមាណ ៤៦ ម៉ែត្រគូប។

​ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរដល់គណៈកម្មការវត្ត ព្រះសង្ឃ និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាកសាងសមិទ្ធផលក្នុងវត្ត ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងទុកជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តប្រកបពិធីបុណ្យទៅតាមប្រពៃណីជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *