អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្ថិតនៅភូមិព្រែកសណ្ដែក ស្រុកស៊ីធរកណ្ដាល

ព្រៃវែង: នៅថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្ថិតនៅភូមិព្រែកសណ្ដែក ស្រុកស៊ីធរកណ្ដា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ពិធីនេះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានលេខាធិការដ្ឋានក្រុមការងារចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានអង្គភាពពន្ធធានាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករង ប្រធានការិយាល័យជំនាញ និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ ស្មៀនឃុំ មេភូមិ នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាលក្រហម យុវជនកាយប្ញទ្ធិ និងសិស្សានុសិស្ស សរុបចំនួនប្រមាណ ១.៣៤៧អង្គ/រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *