អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A

(ខេត្តក្រចេះ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ជូនថា កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ត្រូវបានកសាង និងស្តារឡើងវិញដោយប្រើប្រាស់សរុបប្រមាណ ៤៤,៩៤ លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដើម្បីធ្វើជាផ្លូវយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយតភ្ជាប់បណ្តាញផ្លូវជាតិនានា សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងតំបន់ជុំវិញឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងមានភាពឆាប់រហ័ស ងាយស្រួល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *