រដ្ធបាលខេត្តពោធិ៍សាត់ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរុឺងលើម្ចាស់គណនីហេ្វសប៊ុក”អាយ៉ាទឹកត្នោតជូរ” ដែលបង្ហោះព័ត៌មានប្រឌិត និងជេរប្រមាថប្រជាពលរដ្ធនៅខេត្តពោធិ៍សាត់!​

ខេត្តពោធិ៍សាត់: ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អាយ៉ាដទឹកត្នោតជូរ” បានធ្វើការផ្សព្វផ្សាយវីដេអូក្នុងគណនេយ្យtik tokរបស់ខ្លួនអំពីករណី “ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបានដៀលត្មិះ និងជេរប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូលថាមាយាទអន់ ពូជចោរ… ” ។

​✍️ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយវីដេអូខាងលើនេះ រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់បណ្តាញផ្សព្វផ្សាយ ព័ត៌មាន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖

​១. រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងការផ្សព្វផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលជាការប្រមាថ មើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ដែលមិនត្រូវយោគយល់និងអត់អោនអភ័យទោសបានដាច់ខាត។

​២. ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងស្រុក ពិតជាខឹងសម្បារ និងថ្កោលទោសយ៉ាងដាច់អហង្ការ មិនទទួលយកបានដាច់ខាត និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវយកបុគ្គលម្នាក់នេះមកផ្តន្ទាទោសស្របតាមច្បាប់ដែលមានចែងជាធរមានឱ្យបានតឹងរ៉ឹងបំផុត។

​៣. ទន្ទឹមនេះ ស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការចំពោះបុគ្គលនេះ ដែលបានជេរប្រមាថដោយសម្តីអសីលធម៌ដែលសង្គមស្អប់ខ្ពើមជាទីបំផុត មិនសក្តិសមជាស្រ្តីខ្មែរ ហើយបានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។

​៤. កន្លងមក មានបុគ្គលមួយចំនួនបានប្រើប្រាស់ទម្រង់ដ៏ស្មោកគ្រោកនេះ នៅលើទឹកដីខេត្តពោធិ៍សាត់ធ្វើការរាយការណ៍ភូតភរកុហក បោកប្រាស់ថៅកែ ឬអ្នកដែលខ្លួនស៊ីឈ្នួលដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួនបន្ថែមទៀត ហើយចោទប្រកាន់ដោយគ្មានមនសិការមកប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់ ដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន ដែលជាអំពើអាក្រក់មិនអាចអត់ឱនឱ្យបាន។

​អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *