លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្ត​ និងលោកជំទាវ បានអមដំណេីរ​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើតប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជា ការដាំដុះដំណាំបន្លែ និងដំណាំផ្សេងៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់ និងការចែកចាយកសិផលទៅកាន់ទីផ្សារ ដែលនេះ គឺជាការគិតគូរ ការយកចិត្តទុកដាក់ និងការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅចំពោះគ្រួសារវីរយុទ្ធជនពលី ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ ដែលបាន និងកំពុងលះបង់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *