ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង នៅស្រុកពោធិ៍រៀង

ព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង នៅស្រុកពោធិ៍រៀ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ។

ពិធីនេះដែរក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមសមាជិកព្រឹទ្ធសភា ភូមិភាគទី៦ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម ប្រធាន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង៦ ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សឃុំ ប្រធានបណ្ដាញចលនាស្ត្រី ប្រធានសាខាបក្សឃុំ ភូមិ ប្រធានមណ្ឌលសុខភាពឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួនប្រមាណ ២៤១រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *